វគ្គបណ្តុះបណ្តាលស្តីពី ការពិពណ៌នាមុខតំណែង និងការរៀបចំលក្ខខណ្ឌការងារ
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២១
392

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​​ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពិពណ៌នាមុខតំណែង និងការរៀបចំលក្ខខណ្ឌការងារ។ លោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានមតិបើកវគ្គបណ្តុះបណ្តាលប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានមតិផ្តាំផ្ញើរក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាពការងារ អនុវត្តតាមការណែនាំរបស់ក្រសួងមុខងារសាធារណៈ និងអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្ត និងមានការអញ្ជើញចូលរួមដោយលោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីផ្នែករដ្ឋបាលនៃការិយាល័យ សរបុចំនួន២៨នាក់ ក្នុងនោះស្រី០៦នាក់។ ក្រោយពីបញ្ជប់វគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីលោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានមិតិបិទវគ្គបណ្តុះបណ្តាលប្រកបដោយអត្ថន័យ ខ្លឹមសារ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ចំនួនអ្នកចូលទស្សនា
Flag Counter