ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរស្តីទី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ០៣ មីនា ២០២១
258

ស្ទឹងត្រែង៖ ថ្ងៃពុធ ០៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង​ បានរៀបចំពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរស្តីទី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងអង្គភាពពាក់ព័ន្ធសរុបចំនួន ៧០រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter