សកម្មភាពចុះចែកពូជដំឡូងមី និងផ្តល់ធាតុចូលកសិកម្មជូនដល់កសិករធ្វើចម្ការបង្ហាញ
ចេញ​ផ្សាយ ០៨ មេសា ២០២១
316

ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចុះចែកពូជដំឡូងមី និងផ្តល់ធាតុចូលកសិកម្ម របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងក្របខ័ណ្ឌគម្រោង AIMS ជូនដល់កសិករធ្វើចម្ការបង្ហាញ  និងច្បារពូជ ចំនួន ០៣គ្រួសារ ដែលស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីផ្តល់ពូជដំឡូងមី ដែលធន់ទៅនឹងជម្ងឺ សត្វល្អិត និងផ្តល់នូវទិន្នផលខ្ពស់ និងទទួលបានបច្ចេកទេសកសិកម្មថ្មី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter