ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ០៣រូប បានចុះពិនិត្យទីតាំងធ្វេីសួនបន្លែបានចំនួន០២គ្រួសារ និងបានជ្រើសរើសសួនបង្ហាញចំនួន ០១គ្រួសារ នៅភូមិពងទឹក ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណង៖ ផ្តល់បច្ចេកទេសថ្មីក្នុងការដាំដុះដំណាំបន្លែ ផ្លាស់ប្តូរបទពិសោធន៍ជូនដល់កសិករ និងការរៀបចំផែនការដាំដុះ និងទីផ្សាររបស់គម្រោងបន្លែ ផ្លែឈើ កម្ពុជា (CHAIN)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម