សកម្មភាពចុះផ្តល់បច្ចេកទេសដាំដុះដំណាំដំឡូងមី និងចុះពិនិត្យការលូតលាស់របស់ដំឡូងមី
ចេញ​ផ្សាយ ១១ ឧសភា ២០២១
320

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រី ០១រូប បានចុះផ្តល់បច្ចេកទេសដាំដុះដំណាំដំឡូងមីបាន ០២គ្រួសារ (ចម្ការបង្ហាញ ០១ និងច្បារពូជ០១) ភូមិវាលដេញ ឃុំអន្លង់ជ្រៃ និងចុះពិនិត្យការលូតលាស់ដំឡូងមីដែលបានដាំ ០១គ្រួសារ នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។ ក្រោមកិច្ចសហការរវាងគម្រោង AIMS ជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA)។ គោលបំណង: 
១.ទទួលបានបច្ចេកទេសដាំដុះដំឡូងមីដោយប្រើប្រាស់បច្ចេកទេសថ្មី និងពូជធន់នឹងជម្ងឺ បានទិន្នផលខ្ពស់ 
២.ផ្នែកលើខ្សែច្រវ៉ាក់តម្លៃដំឡូងមី
៣.ណែនាំពីបច្ចេកទេសថែទាំដើមដំឡូងមីដើម្បីរក្សាពូជទុកដាំដុះនៅរដូវក្រោយទៀតមិនអោយមានជម្ងឺ
+ចំពោះបញ្ហាប្រឈម (ដំឡូងមីដែលបានដាំរួចនោះមានងាប់ពី ៥-១០% ដោយសារមិនមានភ្លៀង)
+ចំពោះដំណោះស្រាយ (កសិករដាំជួសនៅពេលមានភ្លៀង)

ចំនួនអ្នកចូលទស្សនា
Flag Counter