សកម្មភាពចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជូនកសិករនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៦ ឧសភា ២០២១
377

ស្ទឹងត្រែង៖ ថ្ងៃពុធ ១៥កើត ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនិងថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជូនកសិករ នៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយមានការចូលរួមពីលោកស្រីអនុប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ លោកមេភូមិ។ ជាលទ្ធផល៖ បានចាក់ថ្នាំការពារជម្ងឺសារទឹកសត្វគោបានចំនួន ៩៦ក្បាល និងបានផ្តល់វ៉ាក់សាំង ថ្នាំព្យាបាល និងសម្ភារមួយចំនួនទៀតដល់ពេទ្យសត្វភូមិដើម្បីយកទៅចាក់ជូនកសិករ និងប្រើប្រាស់បន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter