ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ០១រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក សៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី ជូនកសិករនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមសហការពី៖
១. លោកស្រីអនុប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ
២. លោកស្រីមេឃុំសាមឃួយ
៣. លោកមេភូមិ
៤. ភ្នាក់ងារសុខភាពសត្វភូមិ
លទ្ធផលសម្រេចបាន៖
១. ចាក់វ៉ាក់សាំងសារទឹកសត្វគោបានចំនួន ៩៦ក្បាល
២. បានណែនាំអំពីការប្រេីប្រាស់ ការរក្សាទុកវ៉ាក់សាំង និងការថែទាំសត្វក្រោយពេលចាក់
៣. បានផ្តល់វ៉ាក់សាំងសារទឹកចំនួន ៤៣២ក្បាល ដេីម្បីឲ្យភ្នាក់ងារសុខភាពសត្វភូមិចុះចាក់បន្ត និងផ្តល់ថ្នាំព្យាបាល និងសម្ភារបសុព្យាបាលមួយចំនួនទៀតជូនដល់ភ្នាក់ងារសុខភាពសត្វវភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម