សកម្មភាពចុះផ្តល់ធាតុចូលថ្នាំកសិកម្ម និងណែនាំពីបច្ចេកទេសនៃការប្រើប្រាស់ ថ្នាំកសិកម្ម ដល់កសិករនៅឃុំអូរឫស្សីកណ្ដាល ឃុំស្រែក្រសាំង ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ៣១ ឧសភា ២០២១
330

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ០៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីចំនួប០២រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចុះផ្តល់ធាតុចូលថ្នាំកសិកម្ម និងណែនាំពីបច្ចេកទេសនៃការប្រើប្រាស់ ថ្នាំកសិកម្ម ដល់កសិករចម្ការបង្ហាញដំណាំដំឡូងមី០១គ្រួសារ និងពិនិត្យតាមដានការលូតលាស់ដំឡូងមី ០២គ្រួសារ នៅឃុំអូរឫស្សីកណ្ដាល ឃុំស្រែក្រសាំង ក្រោមកិច្ចសហការរវាងគម្រោង AIMS ជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្នុងគោលបំណង: 
១.ទទួលបានបច្ចេកទេសដាំដុះដំឡូងមីដោយប្រើប្រាស់បច្ចេកទេសថ្មី និងពូជធន់នឹងជម្ងឺ បានទិន្នផលខ្ពស់ 
២.ផ្នែកខ្សែច្រវ៉ាក់តម្លៃដំឡូងមី
៣.ណែនាំពីបច្ចេកទេសថែទាំដើមដំឡូងមីដើម្បីរក្សាពូជទុកដាំដុះនៅរដូវក្រោយទៀតមិនអោយមានជម្ងឺ
៤.បញ្ហាជួបជម្ញឺរួញស្លឹក
៥.ណែនាំអោយសមាជិកក្រុមគាត់ដកចោរឬកប់ចោល នៅដំឡូងមីណាដែលដុះរួញស្លឹក (ជៀសវាងការឆ្លង)។

ចំនួនអ្នកចូលទស្សនា
Flag Counter