វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសបន្សុតពូជដំឡូងមីនៃកម្មវិធី ASPIRE
ចេញ​ផ្សាយ ០១ មិថុនា ២០២១
237

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង​​​​ សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដែលមានការចូលរួមពីលោកស្រី ខាត់ សូលីនណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តី០១រូប ចុះសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសបន្សុតពូជដំឡូងមីនៃកម្មវិធីASPIRE របស់ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម ដល់សមាជិកក្នុងសហគមន៍កសិកម្មសាមគ្គីអភិវឌ្ឍន៍ចំការលើ ស្ថិតក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង៖
១. ចង់ឲ្យសមាជិកនៅក្នុងសហគមន៍ចេះបន្សុតពូជដំឡូងមីដែលធន់នឹងជម្ងឺ ហើយអាកាសធាតុ រួមទាំងទទួលបានទិន្នផលខ្ពស់។
២.បង្កើតមុខរបបរបន្ថែម(លក់ពូជដំឡូងមី)ដែលអាចបង្កើតប្រាក់ក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter