ស្ទឹងត្រែង៖ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងចំនួន ០៣រូប បានចូលរួមប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានកែតម្រូវ និងសំណើកសិធុរកិច្ច ដោយផ្អែកតាមការ ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា សហការណ៍ជាមួយក្រុមហ៊ុនSBK បានរៀបចំកម្មវិធីប្រជុំ និងសម្របសម្រួលដោយ លោក គីម សុពណ៍ ទីប្រឹក្សាផ្នែកអាជីវកម្ម។ កិច្ចប្រជុំនេះមានការអញ្ជីញចូលរួមពី មន្រ្តី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង មន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ក្រុមប្រឹក្សាឃុំ និងសហគមន៍កសិកម្មអ៊ំឃួងរុងរឿង
១/ កម្មវិធីប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបំពេញបន្ថែម នឹងបញ្ចប់អំពីការរៀបចំសំណើរពិពិធកម្ម/ធុរកិច្ចនឹងត្រូវបានរៀបចំ និងបានដាក់ស្នើធ្វើការពង្រីកអាជីវកម្មប្រតិបត្តិការផលិតសម្រាប់ផ្គត់ផ្គង់របស់សមាជិកសហគមន៍៤០%នៃទុន។
២/ លទ្ធផលរំពឹងទុក៖
សមាជិកសហគមន៍នឹងទទួលបានដើមទុនបន្ថែមតាមរយៈសំណើពិពិធកម្ម/ធុរកិច្ច នឹងត្រូវបានរៀបចំ និងបានដាក់ស្នើទុន៤០%ក្នុងកាពង្រីកអាជីវកម្ម ដើម្បីផលិតប្រតិបត្តិការអាជីវកម្មហើយនឹងសំណើពិពិធកម្ម/ធុរកិច្ចនឹងត្រូវបានរៀបចំ និងបានដាក់ស្នើទៅថ្នាក់ជាតិរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង អ្នកចូលរួមសរុបចំនួន១៧នាក់ ស្រី០៤នាក់។