ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ០១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មន្រ្ដីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តបច្ចេកទេសលើដំណាំបន្លែ និងចុះពិនិត្យចម្ការជាក់ស្ដែងស្ថិតនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគាំទ្រដោយ គម្រោងបន្លែ ផ្លែ ឈើ កម្ពុជា CHAIN ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តគម្រោងបន្លែ ផ្លែ ឈើ កម្ពុជា CHAIN នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ឲ្យកាន់តែមានភាពរីកចម្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម