សកម្មភាពចុះតាមដានសៀវភៅកត់ត្រារបស់កសិករ និងស្រង់ទិន្នន័យកសិករគោលដៅ របស់គម្រោងបន្លែ ផ្លែឈើ កម្ពុជា (ជំហានទី3-CHAIN 3)
ចេញ​ផ្សាយ ០១ កក្កដា ២០២១
290

ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ០៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោកអនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយគម្រោងបន្លែ ផ្លែឈើ កម្ពុជា (ជំហានទី3-CHAIN 3) បានចុះតាមដានសៀវភៅកត់ត្រារបស់កសិករ និងស្រង់ទិន្នន័យកសិករគោលដៅ ដែលជួបបញ្ហាក្នុងការដាំដំណាំបន្លែមិនបានពេញ ០១ឆ្នាំ និងការខ្វះខាតនៅសម្ភារដើម្បីទាញទឹកមកប្រើប្រាស់ ក្នុងការចូលរួមសហវិនិយោគដំណោះស្រាយទឹកឆ្លាតវៃ (Smart Water Solution) នៅភូមិបាដើម ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter