សកម្មភាពផ្សព្វផ្សាយបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ពង្រោះគ្រាប់ស្រូវ
ចេញ​ផ្សាយ ១៩ កក្កដា ២០២១
348

ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម  និងមន្រ្តី០១រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចូលរួមផ្សព្វផ្សាយបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ពង្រោះគ្រាប់ស្រូវ ដែលសហការជាមួយអង្កការ ឌី ភី អេ ប្រចាំខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពី តំណាងអង្កការ មន្រ្តីបច្ចេកទេស និងកសិករ នៅក្នុងភូមិគោលដៅភូមិភ្លុក ឃុំភ្លុក ស្រុនសេសាន ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមចំនួន ១២នាក់ ក្និងនោះស្រី ០៨នាក់។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងៈ

១.ដើម្បីបង្ហាញពីឧបករណ៍ពង្រោះគ្រាប់ស្រូវ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ

២.បង្ហាញពីសារប្រយោជន៍នៃឧបករណ៍ពង្រោះគ្រាប់ស្រូវ និងប្រើប្រាស់ពូជស្រូវ។  

ចំនួនអ្នកចូលទស្សនា
Flag Counter