វគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់កសិករក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២២ កក្កដា ២០២១
298

ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក គីមលន់ វឌ្ឍនៈ ប្រធានការិយាល័យកៅស៊ូ និងលោកស្រី ពិន ពុទ្ធី អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ ដល់កសិករនៅសង្កាត់ស្ទឹងត្រែង សង្កាត់សាមគ្គី ឃុំកំភុន​ ស្រុកសេសាន និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដែលមានទីតាំងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានកសិករចូលរួមសរុបចំនួន៥នាក់  វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រុមហ៊ុន Tropicam និងបង្ហាញបច្ចេកទេសសំខាន់ៗជូនដល់កសិករមានដូចជា៖
១. ការរៀបចំដី ការលាយល្បាយដីបណ្ដុះកូនបន្លែ  និងការកែលម្អគុណភាពដី
២. ការតប្រព័ន្ធដំណក់ទឹក និងការប្រើប្រាស់
៣. ការប្រើប្រាស់ជីបំប៉ន
៤. ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំបន្លែ
៥. ការប្រមូលផល និងករធ្វើសំណាត់ថ្នាក់បន្លែ
៦. ប្រសិទ្ធភាពសេដ្ឋកិច្ចលើដំណាំបន្លែ
៧.ការណែនាំបន្ថែមលើការអនុវត្តផ្ទាល់នៅក្នុងផ្ទះសំណាញ់ ។
ក្រុមហ៊ុនក៏បានផ្តល់ជូននូវស្បៃបន្ថយកំដៅ១ដុំ ល្បាយដីបណ្តុះកូន១ថង់ គ្រាប់ពូជបន្លែ២កញ្ចប់ ថាស់បណ្ដុះកូនបន្លែ២ និង ឯកសារបច្ចេកទេស២ច្បាប់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter