សកម្មភាពចុះត្រួតពិនិត្យ និងព្យាបាលគោរបស់កសិករដែលកេីតជម្ងឺដុំពកស្បែក (LSD)
ចេញ​ផ្សាយ ១១ សីហា ២០២១
309

ស្ទឹងត្រែង៖ ថ្ងៃពុធ ០៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជំនាញ​ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះត្រួតពិនិត្យ និងព្យាបាលគោរបស់កសិករដែលកេីតជម្ងឺដុំពកស្បែក  (LSD) ចំនួន  ០៣ ទីតាំង ដែលមានគោសរុប ចំនួន ៣៥ក្បាល នៅក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រមទាំងបានណែនាំម្ចាស់សត្វពីការបំបែកសត្វឈឺចេញពីសត្វជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺដុំពកស្បែក ការព្យាបាលទាន់ពេលវេលា និងការធ្វើជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter