ស្ទឹងត្រែង៖ ថ្ងៃពុធ ០២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកមរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកសេសាន បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែក (LSD) សត្វគោ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុវណ្ណ ពិសេដ្ឋ អភិបាល នៃគណៈអភិបាលស្រុកសេសាន ។
លទ្ធផលសម្រេចបាន៖
- ចាក់វ៉ាក់សាំងការពារជំងីដុំពក ស្បែក (LSD) សត្វគោបានចំនួន ១៧៥ក្បាល
- បានផ្តល់ផ្តល់ថ្នាំព្យាបាល និងសំភារបរិក្ខាបសុព្យាបាលមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ
- បានផ្សព្វផ្សាយណែនាំដល់កសិករចិញ្ចឹមសត្វ អំពីស្ថានភាពជំងឺដុំពក ស្បែក (LSD) វិធានការការពារ ព្យាបាល និងថែរទាំសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម