ស្ទឹងត្រែង៖ ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE នៅក្នុងភូមិគោដៅ ភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបន្តជម្រុញលើកទឹកចិត្តកសិករគោលដៅឲ្យខិតខំយកចិត្តទុកដាក់ថែទាំ និងដាំដុះតាមបច្ចេកទេសបន្ថែមទៀត ដើម្បីទទួលបានទិន្នផលបន្លៃខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម