កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់ នៃការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្
ចេញ​ផ្សាយ ១៨ តុលា ២០២១
231

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរង​​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំ ក្រុមការងារនៃអង្គភាពច្រកចេញចូលតែមួយ ចូលរួមប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់ នៃការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងជាប្រធានគណៈកម្មាធិការពង្រឹងយន្តការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរ កសិកម្មខេត្ត លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្មខេត្ត លោក យាម សាវុន នាយផ្នែករដ្ឋបាលជលផលសេកុង រួមទាំងមន្ត្រីជំនាញនៃ មន្ទីរកសិកម្មចំនួន០៦ រូប។  

ចំនួនអ្នកចូលទស្សនា
Flag Counter