ស្ទឹងត្រែង៖ ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ លោក គីមលន់ វឌ្ឍនៈ ប្រធានការិយាល័យកៅស៊ូ លោក លី ដែត អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោកមន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញត្រួតពិនិត្យ និងចែកចាយបន្លែ ដឹកនាំដោយលោក ស៊ុ សុខុម អនុប្រធានមណ្ឌល និងជាប្រធានក្រុមបច្ចេកទេសផ្នែកមន្ទីរពិសោធន៍ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ (VSAQCC)សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ០៦នាក់ ស្រ្តី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម