មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មបន្លែសុវត្ថិភាពសេសានជោគជ័យ នៅក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២១
309

ស្ទឹងត្រែង៖ ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មបន្លែសុវត្ថិភាពសេសានជោគជ័យ នៅក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ មហាសន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតសហគមន៍កសិកម្ម និងរៀបចំបំពេញភារកិច្ចរបស់ខ្លួន ដោយអនុលោមតាមបទប្បញ្ញតិនីតិវិធីក្នុងការបង្កើត និងចុះបញ្ជីសហគមន៍ ដូចមានចែងក្នុងផ្នែកទី១ ជំពូទី៣នៃច្បាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុវណ្ណ ពិសេដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពីអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រីប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកមន្រ្តីសម្របសម្រួលគម្រោងឈេនប្រចាំខេត្ត លោកស្រីមេឃុំ និងសមាជិកសហគមន៍ រួមនឹងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ០២រូប នៅសាលាឃុំសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមសរុបចំនួន ៣៦ នាក់ ក្នុងនោះស្រី ២៣ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter