វគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការយល់ដឹងពីជម្ងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅប្រទេសកម្ពុជា
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២១
285

ស្ទឹងត្រែង៖ ថ្ងៃពុធ ០៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំបើកកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការយល់ដឹងពីជម្ងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅប្រទេសកម្ពុជា ក្រោយអធិបតីភាពលោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក លី សិរីវុឌ្ឍ តំណាងអគ្គនាយកដ្ឋានកសិកម្ម ។ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងពិស្ថានភាពជម្ងឺវីរុសម៉ូសាអ៊ិកលើដំណាំដំឡូងមីនៅប្រទេសកម្ពុជា និងវិធានការគ្រប់គ្រងនៃជម្ងឺនេះ ។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានការិយាល័យកសិកម្ម ក្រុង ស្រុក ព្រមទាំងតំណាងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារ។ កម្មវិធីនេះធ្វើនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ក្នុងនោះស្រី ០៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter