ស្ទឹងត្រែង៖ ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមានការអញ្ចើញចូលរួមពី លោកប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោកអនុប្រធានមន្ទីរ លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរកសិកម្មខេត្តទាំងអស់ នៅសាលប្រជុំធំមន្ទីរកសិកម្មខេត្តស្ទឹងត្រែង និងបន្តចុះពិនិត្យផលប៉ះពាល់ដំណាំពីគ្រោះទឹកជំនន់ទឹកភ្លៀង និងរកដំណោះស្រាយក្នុងការស្តាស្ថានភាពជូន ដល់ប្រជាពលរដ្ឋ ដែលអមដំណើរដោយលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងសហការី ព្រមទាំងអាជ្ញាធរស្រុកសេសាន ក្នុងភូមិសាស្ត្រភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម