ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចំនួន ០៣រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអនុវត្តកសិកម្មល្អ CamGAP ។ ក្នុងគោលបំណង ដើម្បីបង្កើនសមត្តភាពរបស់មន្រ្តីក្នុងខេត្តគោលដៅនៃគម្រោង អំពីគោលការណែនាំនៃការអនុវត្តកសិកម្មល្អនៅកម្ពុជា CamGAP ដែលអាចឲ្យពួកគាត់ចូលរួមផ្សព្វផ្សាយបន្តតាមរយៈការបណ្តុះបណ្តាលនៅតាមមូលដ្ឋាន ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ិត សុធី អនុប្រធាននាយកដ្ឋានភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នឹងដែលមានការអញ្ជើញចូលរួមពី មន្ត្រីនៃមន្ទីរកសិកម្ម ខេត្តចំនួន ០៧ ខេត្ត នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ចាម ។ សរុបអ្នកចូលរួម ២៧នាក់ ស្រី ០៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម