កម្មវិធីផ្សព្វផ្សាយបច្ចេកទេសស្ដីពី ផលិតកម្មដំណាំដំឡូងមី ដល់កសិករដែលដាំដុះដំណាំដំឡូងមី នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២១ មករា ២០២២
239

ស្ទឹងត្រែង៖ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តី០១រូប បានចូលរួមទិវាចម្ការបង្ហាញស្តី ផលិតកម្មដំណាំដំឡូងមី ក្នុងគោលបំណាង ដើម្បីផ្សព្វផ្សាយបច្ចេកទេសស្ដីពី ផលិតកម្មដំណាំដំឡូងមី ដល់កសិករដែលដាំដុះដំណាំដំឡូងមី និងផ្តល់ឪកាសដល់កសិករគំរូបានចែករំលែកនូវបច្ចេកទេសដែលបានបណ្ដុះបណ្ដាល និងអនុវត្តជាក់ស្ដែងដល់កសិករដាំដំឡូងមីផ្សេងៗទៀត ព្រមទាំងការវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច។ លទ្ធលផសម្រេចបាន: 
១-បង្ហាញពីបច្ចេកទេសក្នុងការយកសំណាក 
២-បង្ហាញពីការវាស់កម្រិតជាតិម្សៅ
៣-វិភាគសេដ្ឋកិច្ចដំណាំ 
   + ទិន្នផលដំឡូងមីស្រស់(តាមទម្លាប់) =២១,៦៧តោន/ហិតតា
   + កម្រិតជាតិម្សៅ(%)=២៤,៣២% 
   + ទិន្នផលដំឡូងមីស្រស់(តាមបច្ចេកទេស)= ៣២,៩២ តោន/ហិកតា
   + កម្រិតជាតិម្សៅ(%)=២៧,១៦%
ដែលមានការអញ្ជើញចូលរួមពី មន្រ្តីសម្របសម្រួល លោកទ្រីប្រក្សា លោកប្រធានការិការិយាល័យ មន្រ្តី SM លោកមេឃុំ និងកសិករផលិតដំណាំដំឡូងមី  ។ កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមកិច្ចសហការរវាងគម្រោង AIMS ជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដែលមានអ្នកចូលរួមចំនួន ៥០នាក់ ស្រ្តី ២៥ នាក់ ។  

ចំនួនអ្នកចូលទស្សនា
Flag Counter