ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងសហការី បានចូលរួមជាគណៈអធិបតីក្នុងវគ្គផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធវិស័យកៅស៊ូ ដោយអញ្ជើញចូលរួមជាគណៈអធិបតីមាន
១. លោក ចាន់ វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ
២. លោក ឃួន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិកម្ម នៃអគ្គនាយកដ្ឋានកៅស៊ូ
៣. លោក ឈុន ពុទ្ធី អភិបាលរង នៃគណៈអភិបាលស្រុកសៀមបូក
មានអ្នកចូលរួមមកពីក្រុមហ៊ុន សុភក្តិ នីកា ក្រុមហ៊ុន សល សុភា ពាណិជ្ជ និងកសិករកៅស៊ូគ្រួសារ សរុប៤០នាក់ ក្នុងនោះស្រី ១៨នាក់។ វគ្គផ្សព្វផ្សាយនេះរៀបចំឡើងដោយនាយកដ្ឋានរដ្ឋបាល និងនីតិកម្ម នៃអគ្គនាយកដ្ឋានកៅស៊ូ មានទីតាំងនៅក្នុងឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម