ស្ទឹងត្រែង៖ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ជា ថាវរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារប្រតិភូខេត្ត ចុះទស្សនកិច្ចសិក្សាស្វែងយល់ការអភិវឌ្ឍវិស័យកសិកម្មចំនួន ៤ ទីតាំង មានដូចជា៖ នៅសហគមន៍កសិកម្មបន្លែសុវត្ថិភាពកន្រ្ទាំងរីករាយ, សិប្បកម្មនំមង្គលខ្មែរ, ឈាវ ហុង អេកូហ្វាម និងទីតាំងភ្ញាស់កូនត្រីទីឡាព្យា រដ្ឋាដា ក្នុងខេត្តសៀមរាប។ ដំណើរចុះទស្សនកិច្ចនេះ មានការអញ្ចើញចូលរួមពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកនាយករងរដ្ឋបាលខេត្តស្ទឹងត្រែង លោកអភិបាលស្រុកសៀមប៉ាង លោកអភិបាលស្រុកសៀមបូក លោកអភិបាលរងស្រុកថាឡាបរិវ់ាត់ លោកអភិបាលរងស្រុកសេសាន លោកអភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ លោកអភិបាលរងក្រុងស្ទឹងត្រែង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងសហការី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបំណង សិក្សាស្វែងយល់ពាក់ព័ន្ធវិស័យកសិកម្មបែបទំនើប ដើម្បីជាជំហានក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងខេត្តស្ទឹងត្រែង ឱ្យសមស្របតាមបច្ចេកទេស និងមានប្រសិទ្ធិភាពខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម