សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៧ មេសា ២០២២
251

ស្ទឹងត្រែង៖ ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងលោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង (១)-រៀបចំដំណើរទស្សនៈកិច្ចសិក្សា ដកស្រង់បទពិសោធន៍ជោគជ័យលើកការដាំដំណាំបន្លែ (២)-ដើម្បីពិគ្រោះយោបល់ទៅលើសេចក្តីព្រាងគោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៣)-ប្រមូលធាតុចូលបន្ថែមទៀតពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន (៤)-ពិភាក្សាអំពីគោលដៅ និងអន្តការក្នុងការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដោយមានការអញ្ជើញចូលរួម ពីមន្ទីរកសិកម្ម រាជធានី -ខេត្ត ទាំង ២៥ ក្រុមហ៊ុន និងអង្គការដៃគូរអភិវឌ្ឍន៍។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រាជធានីភ្នំពេញ និងមានអ្នកចូលរួមចំនួន ១១៤នាក់ ស្រី ៤១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter