សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រព
ចេញ​ផ្សាយ ០៣ ឧសភា ២០២២
191

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោក សាយ ពន្លឺចិន្ត:ករុណា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក យ៉ា ថា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក សាត ស៊ីថា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រព នៅខេត្តព្រះវិហារ ។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មី ជូនដល់មន្រ្តីជំនាញនៃ PDAFF ខេត្តគោលដៅ (ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ) និងមន្រ្តីជំនាញនៃ DAEng ដើម្បីឲ្យមានលទ្ធភាពផ្ទេរ និងផ្សព្វផ្សាយចំណេះដឹងទាំងនេះ បន្តដល់អ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសកសិករគម្រោង CHAIN ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម (DAEng) ដែលបានរៀបចំឡើងដោយ នាយកដ្ឋានវិស្វកម្មកសិកម្ម ក្រោមការគាំទ្រ ថវិការដោយ SNV-CHAIN ដោយមានការអញ្ចើញចូលរួមពីមន្ទីរកសិកម្ម មន្ទីរធនធានទឹក រដ្ឋបាលស្រុក ឃុំ ចំនួន ០៤ខេត្ត សរុបអ្នកចូលរួមប្រមាណ ៣៩នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter