ស្ទឹងត្រែង៖ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ លោក គីមលន់ វឌ្ឍនៈ ប្រធានការិយាល័យកៅស៊ូ លោក លី ដែត អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោក ង៉ា វុទ្ធី មន្រ្ដីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើពិសោធន៍ស្វែងរកសារធាតុពុលដែលនៅសល់លើបន្លែ និងផ្លែឈើ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកចូលរួមសរុប ២៤នាក់ ស្រ្តី ០៦នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមជូនដល់មន្ត្រីជំនាញទទួលបន្ទុកការងារវិភាគគុណភាពបន្លែ ផ្លែឈើ នៅតាមបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម