សិក្ខាសាលាស្ដីពី ការបញ្ចប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាពទី១
ចេញ​ផ្សាយ ២៥ ឧសភា ២០២២
109

ស្ទឹងត្រែង៖ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារដែលមានលោកនាយខណ្ឌស្ដីទី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងមន្ត្រី រួមទាំងទីប្រឹក្សាគម្រោងគ្រប់គ្រងធនធានចម្រុះទន្លេមេគង្គ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ចូលរួមសិក្ខាសាលាស្ដីពី ការបញ្ចប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាពទី១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ប៊ុតកុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, លោក ឆេង ផែន អនុប្រធានរដ្ឋបាលជលផល និងលោក ចាន់ វិរៈ តំណាងធនាគារពិភពលោក។

ចំនួនអ្នកចូលទស្សនា
Flag Counter