សកម្មភាពចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ច
ចេញ​ផ្សាយ ០៦ មិថុនា ២០២២
105

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកនាយរងខណ្ឌ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង និងលោកអនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួមអមដំណេីរ ឯកឧត្ដម អ៊ុង សំអាត ទីប្រឹក្សា ផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន ELC ដេីម្បីចុះពិនិត្យ និងវាយតម្លៃការអនុវត្ត គម្រោងសម្បទានដីសេដ្ឋកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter