ស្ទឹងត្រែង៖ ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង
បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកលើសត្វគោ ក្របី (LSD) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង និងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តនៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីការពារសត្វគោ ក្របីពីជំងឺដុំពកស្បែកដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មសត្វ និងសេដ្ឋកិច្ចរបស់កសិករ។
ដែរមានការអញ្ជើញចូលរួមពី៖
១. រដ្ឋបាលខេត្តស្ទឹងត្រែង
២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
៣. រដ្ឋបាលស្រុកសេសាន
៤. មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត
៥. អាជ្ញាធរភូមិ ឃុំ
៦. ភ្នាក់ងារសុខភាពសត្វភូមិ
៧. ប្រជាកសិករចិញ្ចឹមសត្វគោ ក្របី
លទ្ធផលសម្រេចបាន៖
១. ចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកសត្វគោបានចំនួន ៣៣៩ក្បាល និងសត្វក្របីបានចំនួន ២១ក្បាល។
២. បានផ្តល់ការណែនាំអំពីការប្រើប្រាស់វ៉ាក់សាំង សំភារៈបសុព្យាបាល និងការថែរទាំដល់ភ្នាក់ងារសុខភាពសត្វភូមិ។
៣. បានផ្តល់ថ្នាំព្យាបាល និងសំភារៈបសុព្យាបាលមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិសម្រាប់ទុកបម្រើការងារបន្តក្នុងមូលដ្ឋាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម