សកម្មភាពចុះសិក្សាវាយតម្លៃ និងចុះបញ្ជីចំការដំណាំបន្លែ ក្នុងការអនុវត្តកសិកម្មល្អ
ចេញ​ផ្សាយ ២៧ កក្កដា ២០២២
152

ស្ទឹងត្រែង៖ ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីចំនួន ០១រូប បានចូលរួមសហការជាមួយក្រុមកាងារអគ្គនាយកដ្ឋានកសិកម្ម ក្នុងក្របខណ្ឌគម្រោង ឈេន ដើម្បីចុះសិក្សាវាយតម្លៃ និងចុះបញ្ជីជាចំការ ដំណាំបន្លែ ការអនុវត្តកសិកម្មល្អ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង, ភូមិស្រែពោធិ៍  សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមចំនួន ០៩នាក់ ស្រី០២នាក់ ។ ក្នុងគោលបំណង ៖

១-សិក្សាវាយតម្លៃចំការឬកសិដ្ឋានដំណាំបន្លែ និងឈើហូបផ្លែ ដើម្បីចុះបញ្ជីជាចំការ ការអនុវត្តកសិកម្មល្អ

២-ការគ្រប់គ្រងសុវត្ថិភាពចំណីអាហារលើចំការផ្លែឈើ និងបន្លែ  

ចំនួនអ្នកចូលទស្សនា
Flag Counter