ស្ទឹងត្រែង៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកពូជដំណាំស្វាយចន្ទី និងជីកសិកម្មជូនដល់កសិករ ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកថាឡាបរិវ៉ាត់ និងកងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានលើកឡើងនៅក្នុងកម្មវិធីខាងលើ "មុនផ្តល់ពូជដំណាំស្វាយចន្ទី និងជីកសិកម្មជូនដល់កសិករ មន្ត្រីជំនាញរបស់មន្ទីរក៏បានធ្វើការណែនាំពីរបៀបដាំដុះជូនដល់កសិករយើងរួចមកហើយ ដើម្បីឱ្យការដាំដុះរបស់កសិករទទួលបានទិន្នផលល្អប្រសើរផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម