ស្ទឹងត្រែង៖ ថ្ងៃអង្គារ ០៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់ សហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ និង ឯកឧត្តម យឹម ផែន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានអ្នកចូលរួមសរុប ៣៤ នាក់ ស្រី៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម