ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) លោក ណយ សុភិរម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារ អមដំណើរគណៈប្រតិភូចុះទស្សនៈកិច្ចរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងគោលបំណង ៖ (១)-ពង្រឹងការងារបច្ចេកទេស ជាពិសេសផែនការអនុវត្តកម្មវិធីកសិធុរកិច្ចនៅថ្នាក់ក្រោមជាតិ ដោយមានជំនួយពីក្រុមការងារថ្នាក់ជាតិ (២)-ពិនិត្យស្ថានភាពទូទៅរបស់សហគមន៍ និងពិភាក្សាពីសក្កានុពលកសិផលដែលអាចពង្រីកទីផ្សារ ក្នុងដំណើរទស្សនៈកិច្ចនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈប្រតិភូ និងសហការី អនុប្រធានទទួលបន្ទុក មន្រ្តីទទួលបន្ទុក និងតំណាងក្រុមហ៊ុន SBK នៅសហគមន៍កសិកម្មសាមគ្គីអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក សរុបអ្នកចូលរួម ២៨ នាក់ ស្រី ១៥នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម