វគ្គណ្តុះបណ្តាលអប់រំសម្ថភាពវិជ្ជាជីវៈ ស្តីពី "បទដ្ឋានគិតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម "
ចេញ​ផ្សាយ ២៨ កញ្ញា ២០២២
147

ស្ទឹងត្រែង៖ ថ្ងៃពុធ ០៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋាន នីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបើកវគ្គអប់រំសម្ថភាពវិជ្ជាជីវៈ ស្តីពី "បទដ្ឋានគិតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម " ក្រោមអធិបតីភាពឯកឧត្តម យឹម ផែន អភិបាល រង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅរយះពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ១៣០នាក់ ស្រី ៥៥នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter