កម្មវិធីសិក្ខាសាលាស្តីពី វេទិកាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ៣០ កញ្ញា ២០២២
116

ស្ទឹងត្រែង៖ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តី ០១រូបម ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ០១រូប បានចូលរួមសិក្ខាសាលាស្តីពី វេទិកាថ្នាក់ជាតិសម្រាប់ការផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង÷ ១)-បង្កើតបណ្តាញការងារប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពសម្រាប់គាំទ្រដល់អ្នកផ្តល់សេវាប្រឹក្សាយោបល់ផ្សព្វផ្សាយ(EAS) ២)-លើកកម្ពស់ការសម្របសម្រួលនិងពង្រឹងកិច្ចសហការក្នុងចំណោមពហុអ្នកពាក់ព័ន្ធ ៣)-ផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយឃុំ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា សុខុន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយ តំណាង FAO និងមន្ទីរកសិកម្មរាជធានី-ខេត្ត ទាំង ២៥ រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមចំនួន ១០១នាក់ ស្រី ៣០នាក់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter