សកម្មភាពចុះពិនិត្យ និងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ និងវិធានការស្តារឡើងវិញ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១១ តុលា ២០២២
157

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ លោក ទុំ  នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចូលរួមអមរដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ ដើម្បីចុះពិនិត្យ និងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ និងវិធានការស្តារឡើងវិញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំមន្ទីរកសិកម្ម ប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញ អាជ្ញាធរស្រុក ឃុំ ភូមី និងកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចំនួនអ្នកចូលទស្សនា
Flag Counter