សកម្មភាពចុះសួរសុខទុក្ខកសិករកំពុងប្រមូលស្រូវ និងចុះវាស់ស្ទង់ទិន្នផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២២
141

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះសួរសុខទុកបងប្អូនប្រជាកសិករដែលកំពុងប្រមូលផលស្រូវ និងវាស់ស្ទង់ទិន្នផលដំណាំស្រូវវស្សា ព្រមទាំងបានចុះពិនិត្យលើការដាំដុះដំណាំបន្លែ។ ក្នុងគោលបំណង (១)-ដើម្បីប៉ាន់ស្មានទិន្នផលស្រូវមធ្យមតាមរដូវកាលដាំដុះតាមបណ្តាលក្រុង/ស្រុក (២)-ដើម្បីព្យាករណ៍បរិមាណផលស្រូវសរុបតាមរដូវកាសដាំដុះនីមួយៗនៅទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យកសិកម្មស្រុក និងអាជ្ញាធរ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង សរុបអ្នកចូលរួម ១២នាក់ ស្រី០៧នាក់ ។ 
លទ្ធផលសម្រេចបាន÷
- ឈ្មោះកសិករ ទិន មុំ  
- ផ្ទៃដី ០.៥ហិកតា
- ពូជស្រូវ  កាចិះ ឬនាងអំ
- ១កូនស្រែ ៣សំណាក
- ១សំណាក ៤ម៉ែត្រការ៉េ
- ទម្ងន់មធ្យម/៤ម៉ែត្រការ៉េ=១.៧៣គ.ក្រ
- ទម្ងន់សើម/១ម៉ែត្រការ៉េ=០.៤៣គ.ក្រ
- ទម្ងន់សើម/១ហ.ត=៤.៣៣៣តោន
- ទម្ងន់ស្ងួត/១ហ.ត=៣.៩៤៣តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter