ស្ទឹងត្រែង៖ ថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញក្រោមឳវាទ ចុះសួរសុខទុកបងប្អូនប្រជាកសិករដែលកំពុងប្រមូលផលស្រូវ និងវាស់ស្ទង់ទិន្នផលដំណាំស្រូវវស្សា។ ក្នុងគោលបំណង (១)-ដើម្បីប៉ាន់ស្មានទិន្នផលស្រូវមធ្យមតាមរដូវកាលដាំដុះតាមបណ្តាលក្រុង/ស្រុក (២)-ដើម្បីព្យាករណ៍បរិមាណផលស្រូវសរុបតាមរដូវកាសដាំដុះនីមួយៗនៅទូទាំងខេត្ត។ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងស្រុក នៃគណៈអភិបាលស្រុកសេសាន អប្រធានការិយាល័យកសិកម្មស្រុក អាជ្ញាធរភូមិ និងកសិករម្ចាស់ស្រែ នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង សរុបអ្នកចូលរួម ១៥នាក់ ស្រី០៦នាក់ ។
លទ្ធផលសម្រេចបាន÷
-ឈ្មោះកសិករ ជិត សុវណ្ណរ៉េត
-ផ្ទៃដី ៣ ហិកតា
-ពូជស្រូវ ផ្កាចា (ពូជប្រពៃណី)
-១កូនស្រែ ៣សំណាក
-១សំណាក ៤ម៉ែត្រការ៉េ
-ទម្ងន់មធ្យម/៤ម៉ែត្រការ៉េ=១.៧៣គ.ក្រ
-ទម្ងន់សើម/១ម៉ែត្រការ៉េ=០.៤៣គ.ក្រ
-ទម្ងន់សើម/១ហ.ត=៤.៣៣៣តោន
-ទម្ងន់ស្ងួត/១ហ.ត=៣.៩៤៣តោន។
សូមលោកប្រធាន មេត្ដាទទួលជ្រាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម