ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣
ចេញ​ផ្សាយ ១១ មករា ២០២៣
188

ស្ទឹងត្រែង៖ ថ្ងៃពុធ ០៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងទាំងអស់ សរុបប្រមាណជា ៦០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter