ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣
ចេញ​ផ្សាយ ១៣ មករា ២០២៣
172

ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ៦រោច​ ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស​ ២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទអង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ ក្រោមអធិបតិភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងទាំងអស់ សរុបប្រមាណជាង៦០នាក់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំពាក់គ្រឿងឥស្សរិយយសការងារ ដើម្បលើកទឹកចិត្តជូនមន្ត្រីរាជការ នៃមន្ទីរកសិកម្ម ចំនួន ៣៨នាក់ ស្រី០៤នាក់ ក្នុងនោះ
- មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន ៣នាក់
- មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទចំនួន ២នាក់
- មេដាយសុវត្ថារាថ្នាក់សេនា ចំនួន ៤នាក់
- មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន ៤នាក់
- មេដាយមាស ចំនួន ១០នាក់
- មេដាយប្រាក់ ចំនួន ៣នាក់​
- មេដាយសំរិទ្ធ ចំនួន ១២នាក់ ស្រី៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter