សកម្មភាពចុះជួបពិភាក្សា និងសំណេះសំណាលជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ស្ទឹងត្រែង (HCST)
ចេញ​ផ្សាយ ១៣ មករា ២០២៣
262

ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ទុំ នីរ៉ូ ប្រធានមន្ទីរ និងលោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរ  ព្រមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះជួបពិភាក្សា និងសំណេះសំណាលជាមួយក្រុមហ៊ុនប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) ប្រធានសហគមន៍កសិកម្ម អ៊ុឃួង រុងរឿង និងកសិករអ្នកផលិតដំណាំស្វាយចន្ទី ដែលបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលមានទីតាំងស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ និងមិនត្រឹមតែជួយឱ្យមានទីផ្សារជូនកសិករដំណាំស្វាយចន្ទីប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើនកម្រិតជីវភាពដល់បុគ្គលិក ដែល ៨០%ជាស្ត្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter