កិច្ចប្រជុំស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច
ចេញ​ផ្សាយ ១៦ មីនា ២០២៣
240

ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង​ និងលោក អន ច័ន្ទសុជាតិ​ នាយខណ្ឌរដ្ខបាលព្រៃឈើស្ទឹងត្រែង បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានសមាសភាពចូលរួមចំនួន ៩៩ រូប ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្សន៍កម្ពុជា អភិបាលនៃអភិបាលខេត្តពាក់ព័ន្ធចំនួន១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងខណ្ឌរដ្ឋបាលព្រៃឈើពាក់ព័ន្ធ១៩ នៅសាលប្រជុំសែនពិដោ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter