ស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ចើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មកែច្នៃគ្រាប់ស្វាយចន្ទីរ នៅឃុំស្រែក្រសាំង ស្រុកសៀមបូក និងបណ្តុំអាជីវកម្មដំណាំម្នាស់ទឹកឃ្មុំ នៅឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ដែលមានការអញ្ចើញចូលរួមពីលោកប្រធានមន្ទីរកសិកម្មខេត្ត អនុប្រធានមន្ទីរ សហការី និងសមាជិកសហគមន៍កសិកម្ម និងអញ្ចើញបន្តដំណើរទសន្សកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីវប្បកម្មមេគង្គលើ ដែលស្ថិតនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម