ស្ទឹងត្រែង៖ ថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីចែកពូជដំឡូងមីស្អាត គ្មានជំងឺ និងជីកសិកម្ម ជូនសហគមន៍កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ (ពូជ និងបច្ចេកទេសទទួលបានពីគម្រោង CIAT) ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកថាឡាបរិវ៉ាត់ លោកអនុប្រធានមន្ទីរកសិកម្មខេត្ត ប្រធាន និងអនុប្រធានការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកមេឃុំ មេភូមិ ប្រធានសហគមន៍កសិកម្ម និងសមាជិក សរុបចំនួន ១១០ នាក់ ស្រី ៤០នាក់ នៅបរិវេណវត្តសោភ័ណ្ឌរង្សី ហៅវត្តចំការលើ ស្ថិតនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម