សកម្មភាពរៀបចំពិធីលែងកន្ធាយក្បាលកង្កែបចូលដែននេសាទធម្មជាតិនៅក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១៧ តុលា ២០២៣
207

ស្ទឹងត្រែង៖ កាលពីថ្ងៃចន្ទ ០២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានចូលរួមសហការជាមួយអាជ្ញាធរស្រុកសៀមបូក អាជ្ញាធរឃុំអូរម្រះ សហគមន៍នេសាទអូរច្រឡង់-អង្គការWCS CEPA បានរៀបចំធ្វើពិធីលែងកន្ធាយក្បាលកង្កែប ដែលជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ចូលក្នុងដែននេសាទធម្មជាតិវិញ។ សូមបញ្ជាក់ផងដែរថា សត្វកន្ធាយក្បាលកង្កែបនេះ គឺចាប់បានកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមការងារយកទៅព្យាបាល ដើម្បីឲ្យជាសះស្បើយ និងលែងចូលដែនធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter