សកម្មភាពចុះអន្តរាគមន៍ផលប៉ះពាល់ការបំផ្លាញដោយដង្កូវហ្វូង លើដំណាំដំឡូងមី  នៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៥ មិថុនា ២០២៤
67

ស្ទឹងត្រែង៖ ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងអន្តរាគមន៍ជាបន្ទាន់លើផលប៉ះពាល់ដោយដង្កូវហ្វូង លើដំណាំដំឡូងមី របស់ប្រជាពលរដ្ឋក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង។ ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមលើវិធានការណ៍គ្រប់គ្រង កម្ចាត់ និងការប្រើប្រាស់ថ្នាំកសិកម្មដើម្បីកម្ចាត់ដង្ហូវហ្វូងឱ្យមានប្រសិទ្ធិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter