អបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២៤
ចេញ​ផ្សាយ ២៣ កក្កដា ២០២៤
58

ព្រឹកថ្ងៃអង្គារ ០៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ដែលជាទិវាដាំដើមឈើប្រពៃណីជាតិ ដើម្បីជំរុញ និងលើកកម្ពស់ស្មារតីអប់រំប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងគ្រប់អ្នកពាក់ព័ន្ធឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍នៃព្រៃឈើសម្រាប់មនុស្ស សត្វ និងសង្គមជាតិទាំងមូល នៅក្នុងទីធ្លាអនុវិទ្យាល័យព្រះបាទ ស្ថិតនៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ  សុពុត្រា អភិបាល នៃអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ និងអន្តរជាតិ កាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ក៏បានចូលរួម សរុបប្រមាណ ៥២១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter